កម្មវិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨/០៦/១៩៥១ -​ ២៨/០៦/២០១៧) ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្តកណ្តាល នៅសួនច្បារ ក្រុងតាខ្មៅ។

Am Samonn | មិថុនា ២៨, ២០១៧ ៣:៣២ ល្ងាច


គណបក្សខេត្ត​ បានចាត់តាំងមិទ្ទីងអបអរសាទរខួបលើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត និងក្រុងតាខ្មៅ ព្រមទាំងសមាជិកគណបក្សមកពីសង្កាត់ទាំង៦ ក្នុងក្រុង សរុបវត្តមាន ៥០០០នាក់ ។

បន្ទាប់ពីផ្សព្វផ្សាយសុន្ទរកថា សម្តេចតេជោប្រធានគណបក្សរួចមក ឯឧ ម៉ៅ ភិរុណ បានរំលឹកពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ដែលទូទាំងខេត្ត CPP ទទួលបានការគាំទ្រ ៣២៥​ ៧៥៨ សំឡេង ស្មើនឹង ៤៨៤អាសនៈ និងទទួលបានតំណែងជាប្រធានក្រុមប្រឹក្សា ៧៩ឃុំ-សង្កាត់ ។ ដោយឡែក ក្រុងតាខ្មៅ ទទួលបានការគាំទ្រ ២៥ ៦៨០សំឡេង ស្មើនឹង ២៤អាសនៈ និងទទួលបានតំណែងប្រធានក្រុមប្រឹក្សា ៤សង្កាត់ ។ ឯឧ បានថ្លែងអំណរគុណ ដល់សមាជិកគណបក្សទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ នឹងសំណូមពរឲ្យបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា នាសម័យបោះឆ្នោតឆ្នាំ២០១៨ខាងមុខទៀត ដើម្បីរក្សាសន្តិភាព ការពារសមិទ្ធផល និងបន្តអភិវឌ្ឍន៍ប្រទេសជាតិទៅមុខទៀត ។

photo6240222718561724587photo6240222718561724580photo6240222718561724584photo6240222718561724581photo6240222718561724585photo6240222718561724586photo6240222718561724570 photo6240222718561724571 photo6240222718561724572 photo6240222718561724573 photo6240222718561724574 photo6240222718561724575 photo6240222718561724576 photo6240222718561724577 photo6240222718561724578 photo6240222718561724579   photo6240222718561724582 photo6240222718561724583     photo6240222718561724588 photo6240222718561724589




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧