នៅវត្តខេមររាជការាម​ (វត្តប៉ាកណាម​) ស្ថិតក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ​ ប្រវែង​ ២៤៣៨​ ម៉ែត្រ​ ទទឹង៦​ ម៉ែត្រ​ កម្រាស់​ ០,២​០ ម៉ែត្រ​ ក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ក្រោមអធិបតីភាព​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​,​ ឯកឧត្តម​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ​ និងឯ.ឧ​ ឈន​ សារ៉ាណេ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានភ័ស្តុភារ​ និងហិរញ្ញវត្ថុ​នៃក្រសួងមហាផ្ទៃ

Am Samonn | កក្កដា ៦, ២០១៧ ៤:៤៣ ល្ងាច


*នាព្រឹកថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៧​ នៅវត្តខេមររាជការាម​ (វត្តប៉ាកណាម​) ស្ថិតក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ​ ប្រវែង​ ២៤៣៨​ ម៉ែត្រ​ ទទឹង៦​ ម៉ែត្រ​ កម្រាស់​ ០,២​០ ម៉ែត្រ​ ក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ក្រោមអធិបតីភាព​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​,​ ឯកឧត្តម​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ​ និងឯ.ឧ​ ឈន​ សារ៉ាណេ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានភ័ស្តុភារ​ និងហិរញ្ញវត្ថុ​នៃក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧត្តម​ លោកជំទាវក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកជ្រៃ,​ ឯកឧត្តម​ លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត,​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,​ ក្រុមប្រឹក្សា​ស្រុក,​ គណៈអភិបាលស្រុក,​ ក្រុមប្រឹក្សាឃុំ​ មន្ត្រីពាក់ព័ន្ធ​ ប្រជាពលរដ្ឋសរុបចំនួន​ ៧៣០​ នាក់។
*​មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី​ ឯ.ឧ​ អភិបាលខេត្តបានគូសបញ្ជាក់ថាផ្លូវបេតុងប្រវែង​
២​ ៤៣៨​ ម៉ែត្រ​ នេះ​ គឺជាការឆ្លើយរបស់ឯកឧត្តមអភិបាលខេត្តទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ​ក្នុងភូមិបាក់ណាម នៅក្នុងពិធីបញ្ចុះបឋមសិលាកសាងក្លោងទ្វារវត្តខេមររាជការាម​ ហៅវត្តប៉ាកណាម​ ស្ថិតនៅក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ កាលពីថ្ងៃទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៦។
*ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់កងវិស្វកម្ម​ និងអាជ្ញាធរដែនដី​ ក៏ដូចជាប្រជាពលរដ្ឋ​ ដូចខាង​ក្រោម៖
​ +​ ផ្តាំផ្ញើដល់កងវិស្វកម្ម ដែលជាអ្នកទទួលរ៉ាប់រងទាំងស្រុងក្នុងសាងសង់ផ្លូវនេះ ត្រូវគោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម បទដ្ឋាន​​​បច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយអនុវត្ត​ឲ្យបានហ្មឺងម៉ាត់​នូវពេលវេលា ដែល​ត្រូវ​បញ្ចប់ការដ្ឋាន។
+​ ជំរុញដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ការគាំទ្រ សហការ​ ព្រមទាំងផ្តល់កិច្ចការពារថែរក្សាសម្ភារៈ និង​ទ្រព្យសម្បត្តិ ក៏ដូចជាសុវត្ថិភាពរបស់អ្នកបច្ចេកទេស​របស់កងវិស្វកម្ម ក្នុងអំឡុងពេលនៃដំណើរការសាងសង់ផ្លូវនេះ។
​ +​ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចរងផលប៉ះពាល់​ពីការ​អនុវត្ត​គម្រោងសាងសង់ផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសហការជាមួយអាជ្ញាធរ ក៏ដូចជាអ្នកទទួលការ ចំពោះ​ផលប៉ះពាល់​លើដីធ្លី ដំណាំ របង ព្រមទាំងបញ្ហាប្រឈមនានា​ដែល​អាចកើតមានឡើងក្នុងអំឡុង​ពេល​នៃការអនុវត្តគម្រោង​សាងសង់។
​ +​ អំនាវនាវប្រជាពលរដ្ឋ​ និងសិស្សនុសិស្សត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន​ និងល្បែងសុីសងគ្រប់ប្រភេទ
*ជាទីបញ្ចប់​ ឯកឧត្តមគណៈអធិបតី​ បាន​ផ្តល់​ និងឧបត្ថមដូចខាងក្រោម៖
​ +​ ផ្តល់អាគារសាលាឃុំ​០១​ អគារ​ ដល់ឃុំព្រែកជ្រៃ​ អនុវត្តក្នុងឆ្នាំ២០១៧​
​ +​ ប្រគេនសុីម៉ង់ត៍​ ១០​ តោន​ សម្រាប់សាងសង់សាលាឆាន់ក្នុងវត្តបាក់ណាម
​ +​ ប្រគេនបច្ច័យចំនួ​ន​ ១៣១​០​ ០០០៛​ និង៣៤៥​ ដុល្លារ​ ដលវត្តបាក់ណាម​ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា
​ +​ ឧបត្ថម្ភថវិកាដល់អ្នកចូលរួម​ ទាំង​ ៧៣០​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ចំនួ​ន​ ១​ មុឺនរៀល៕​

19665154_478471142507817_6360365866505614851_n 19665529_478470609174537_5706666165594710761_n 19701967_478470985841166_3312694778148146154_n 19732019_478470349174563_9056093200427599027_n 19875224_478470432507888_8362004416217114912_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧