នៅសាលាឃុំព្រែកជ្រៃ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំព្រែកជ្រៃ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

Am Samonn | កក្កដា ៦, ២០១៧ ៤:៤៥ ល្ងាច


នារសៀលថ្ងៃទី​ ០៦​ ខែ​ កក្កដា​ ឆ្នាំ២០១៧​ នៅសាលាឃុំព្រែកជ្រៃ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំព្រែកជ្រៃ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុម្រឹក្សាខេត្ត​ លោក​ លោកស្រី​ គណៈអភិបាលស្រុកកោះធំ​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ស្មៀនឃុំ តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់ឃុំ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ៣០០​ នាក់។
*ក្នុងឱកាសនោះ​ ឯ.ឧ​ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិ​ទី៤​នេះ​ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ ដោយឡែក​ ឯ.ឧ​ អភិបាលខេត្ត​ ក៏បានផ្តាំផ្ញើដល់លោកស្រី អស់​លោក​ ដែលជាមេឃុំ ជំទប់ឃុំ​ និងក្រុមប្រឹក្សាឃុំត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ ដើម្បីអោយឃុំុំកាន់តែមានការអភិវឌ្ឍន៍បន្ថែម​ទៀត៕

19665472_478524945835770_8392480633954154928_n 19665611_478525575835707_8198082815355368468_n 19702335_478525099169088_1204057421945460682_n 19904921_478525302502401_3194676177086419728_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧