នៅសាលាឃុំសំរោងលើ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំសំរោងលើ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

Am Samonn | កក្កដា ៩, ២០១៧ ២:៣០ ល្ងាច


*នារសៀលថ្ងៃទី​ ០៨ ខែ​ កក្កដា​ ឆ្នាំ២០១៧​ នៅសាលាឃុំសំរោងលើ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំសំរោងលើ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុម្រឹក្សាខេត្ត​ លោក​ លោកស្រី​ គណៈអភិបាលស្រុកមុខកំពូល ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ស្មៀនឃុំ តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់ឃុំ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ២៥៩​ នាក់។
*ក្នុងឱកាសនោះ​ ឯកឧត្តមបានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​និងគណបក្សសង្រ្គោះជាតិ​ មានឱកាសក្នុងការសហការគ្នាដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ​ ហើយ​ ឯ.ឧ​ ក៏បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាឃុំ ក្នុងអាណត្ដិ​ទី៤​នេះ​ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងឃុំ របស់ខ្លួន។ ដោយឡែក​ ឯ.ឧ​ អភិបាលខេត្ត​ ក៏បានផ្តាំផ្ញើដល់លោកស្រី អស់​លោក​ ដែលជាមេឃុំ ជំទប់ឃុំ​ និងក្រុមប្រឹក្សាឃុំត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ ដើម្បីអោយឃុំសំរោងលើកាន់តែមានការរីកចម្រើនអភិវឌ្ឍន៍បន្ថែម​ទៀត។
ឯ.ឧ​ គណអធិបតីបានប្រកាសផ្តល់៖
+​ ផ្លូវគ្រួសក្រហម​ ប្រវែង​ ១​ គីឡូម៉ែត្រ​ ក្នុងឃុំសំរោងលើ។
+​ឯកឧត្តម ម៉ៅ ភិរុណ ផ្តល់ថវិកា​ ចំនួន ២០​ លានរៀល និង ឯកឧត្តម ឌួង ងៀប ប្រធានគណៈពង្រឹងចុះជួយឃុំសំរោងលើបាន ផ្តល់ថវិកា ២០ លានរៀល​ ដល់ឃុំសំរោងលើក្នុងការអភិវឌ្ឍផ្លូវនៅក្នុងឃុំ​បន្ថែមទៀត៕

 

08-07-2017 (1) 08-07-2017 (2) 08-07-2017 (3) 08-07-2017 (4) 08-07-2017 (5)




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧