នៅសាលាសង្កាត់តាខ្មៅ​ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាចៅសង្កាត់​ ចៅសង្កាត់រងទី១​ ចៅសង្កាត់រងទី២​ នៃរដ្ឋបាលសង្កាត់តាខ្មៅ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

Am Samonn | កក្កដា ៥, ២០១៧ ៣:៥៨ ល្ងាច


*នារសៀលថ្ងៃទី​ ០៣​ ខែ​ កក្កដា​ ឆ្នាំ២០១៧​ នៅសាលាសង្កាត់តាខ្មៅ​ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាចៅសង្កាត់​ ចៅសង្កាត់រងទី១​ ចៅសង្កាត់រងទី២​ នៃរដ្ឋបាលសង្កាត់តាខ្មៅ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុម្រឹក្សាខេត្ត​ លោក​ លោកស្រី​ គណៈអភិបាលក្រុងតាខ្មៅ​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ស្មៀនសង្កាត់, តំណាងគណបក្សនយោបាយ, តំណាងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ, តំណាងគណៈកម្មាធិការ និងគណៈកម្មការនានារបស់សង្កាត់ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ៣០០​ នាក់។
*ក្នុងឱកាសនោះ​ ឯ.ឧ​ បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា​ អស់លោកដែលទើបបានជាប់ឆ្នោតថ្មី និងលោកស្រី អស់​លោក​ដែលបានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងអាណត្ដិ​ទី៤​នេះ​ ពិតជានឹងចូលរួមបញ្ចេញអស់នូវសមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ដ ដើម្បី​បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសង្កាត់​ របស់ខ្លួន។ ដោយឡែក​ ឯ.ឧ​ អភិបាលខេត្ត​ ក៏បានផ្តាំផ្ញើដល់លោកស្រី អស់​លោក​ ដែលជាចៅសង្កាត់​ ចៅសង្កាត់រង​ និងក្រុមប្រឹក្សាសង្កាត់ត្រូវយក​ចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​រាជរ​ដ្ឋាភិ​បា​ល​ និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា​ និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក​ ដើម្បីអោយសង្កាត់តាខ្មៅកាន់តែមានការអភិវឌ្ឍន៍បន្ថែម​ទៀត៕

19260459_476810982673833_3073813531116766984_n 19554996_476811072673824_2869880482839459377_n 19601198_476810786007186_6844158716235330421_n 19601449_476810842673847_1688400751263029020_n 19642777_476810639340534_5437560291341159577_n 19756362_476811279340470_6628723808256074195_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧