ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត និងជាអភិបាលនៃគណៈខេត្តកណ្តាល  បានដឹកនាំប្រតិភូខេត្តកណ្តាល បានចូលរួមសម្តែងការគួរសម និងសាកសួរសុរសុខទុក្ខ ជាមួយថ្នាក់ដឹនាំខេត្តប៊ីញយឿង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

Am Samonn | តុលា ២៩, ២០១៦ ៣:៥៨ ល្ងាច


ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូខេត្ត រួមមាន ឯកឧត្តម លោកជំទាវ ស/ជិក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញចូលជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាយ ហុកយ៉ុង អភិបាលខេត្តស្តីទី ខេត្ត ប៊ិញយឿង  និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក្រៅពីបានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អភិបាលខេត្តប៊ិញយឿង ដែលបានអញ្ជើញ ឯកឧត្តម និងគណៈប្រតិភូខេត្តកណ្តាល មកទស្សនកិច្ច នៅខេត្តប៊ិញយឿង ដោយបានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកណ្តាល ដើម្បី៖

​​​​​​​           ​*សាកសួរសុខទុក្ខ និងសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំខេត្តប៊ិញយឿង

*ស្វែងរកឱកាសបន្ថែមសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងទៀត បន្ថែមពីវិស័យយោធាដែលមានស្រាប់។

*បង្កឱកាស និងលទ្ធភាពក្នុងការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃគណៈប្រតិភូខេត្តទាំងពីរ។

បន្ថែមពីលើនេះ ឯឧ ក៏បានជម្រាបជូនភាគីខេត្តប៊ិញយឿង ពីលក្ខណៈភូមិសាស្រ្ត សេដ្ឋកិច្ច នៃខេត្តកណ្តាល ព្រមទាំងលទ្ធផលនៃកិច្ចសហការរវាងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធាខេត្តប៊ីញយឿង យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ លើសពីនេះ ឯឧ បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៊ិញយឿង និងបានបង្ហាញនូវក្តីសង្ឃឹមនូវទំនាក់ទំនងរវាងខេត្តកណ្តាល និងខេត្តប៊ិញយឿងនឹង កាន់តែរីកចម្រើនឡើងលើគ្រប់វិស័យ។

ជាចុងក្រោយ គណៈប្រតិភូខេត្តទាំងពីរ បានផ្លាស់ប្តូរនូវវត្ថុអនុស្សាវរីយ៍គ្នា ហើយ ឯឧ អភិបាលខេត្ត និងគណៈប្រតិភូបានបន្តដើរទស្សនក្នុងមជ្ឍមណ្ឌលផ្តល់សេវាសាធារណៈរបស់ខេត្តប៊ិញយឿង មុននឹងត្រឡប់មកកាន់សណ្ឋាគារវិញ។

 

27-10-2016 (3)27-10-2016 (1) 27-10-2016 (2)  27-10-2016 (4) 27-10-2016 (5) 27-10-2016 (6) 27-10-2016 (7) 27-10-2016 (8) 27-10-2016 (9) 27-10-2016 (10)






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧