ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តា​ល រួមជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ជា​ ម៉ានិត​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំប្រាសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ​

Am Samonn | ឧសភា ១៩, ២០១៧ ៨:៥៨ ល្ងាច


*នាព្រឹកថ្ងៃទី​ ១៩​ ខែឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តា​ល រួមជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ជា​ ម៉ានិត​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំប្រាសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ​ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ១០០០​ ម៉ែត្រ​ នៅក្នុងភូមិលេខ១​ និងភូមិលេខ២​ ឃុំប្រាសាទ​ ស្រុកស្អាង​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្ត​ម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ អភិបាលស្រុក មេឃុំ​ មេភូមិ​ និងប្រជាពលរដ្ឋ សរុបចំនួន​ ១៥០០​​ នាក់។
ឯកឧត្ត​ម​បានផ្តាំផ្ញើ៖
+​ អំពាវនាវប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីល្បែងសុីសងគ្រប់ប្រភេទ​ និងណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តវិធានការអប់រំ​ រដ្ឋបាល​ និងវិធានការច្បាប់
+​ អំពាវនាវប្រជាពលរដ្ឋ​ ជាពិសសយុវជនត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន
+​ អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ស្តីពីជលផល ចូលរួមថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​​ និងមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
ឯកឧត្តម​ ប្រកាសផ្តល់​ និងឧបត្ថម្ភ​ ៖
+​ ផ្តល់បន្ទប់ទឹក​ និងបង្គន់១​ ដល់ក្រុមប្រឹក្សាឃុំប្រាសាទ
+​ ផ្តល់​ តុ​ធ្វើការចំនួន​ ៣​ ទូដែកដាក់ឯកសារចំនួន​ ២​ និងកៅអី​មួយចំនួនដល់ក្រុមប្រឹក្សាឃុំប្រាសា​ទប្រើ​ប្រាស់ក្នុងការបំពេញការងារ
+​ ផ្តល់ម៉ាសុីនថតចម្លង​១ និងព្រីនធ័រ១​ ដល់អនុវិទ្យាល័យប្រាសាទ
+​ ផ្តល់ថវិកា​ ១០៥​ លានរៀលសម្រាប់ធ្វើ​ផ្លូវលំមួយខ្សែប្រវែង៧១៥​ ម៉ែត្រ​ដល់ភូមិជ្រោយឫស្សី​ នៅភូមិលេខ​ ៤​
+​ ផ្លូវចាក់ថ្មប្រវែង៥៤០០​ ដល់ភូមិលេខ៣​ និងភូមិលេខ៥​
+​ ផ្តល់ថវិការ១២​ លានរៀល​ សម្រាប់ទិញដីចាក់ផ្លូវចូលអនុវិទ្យាល័យប្រាសាទ
+​ ផ្តល់រទេះជនពិការ១​ គ្រឿង​ ដល់ជនពិការភូមិលេខ២
+​ ឧបត្ថម្ភអ្នកចូលរួមក្នុងម្នាក់ៗទទួលបានថវិកា​ ១​ មុឺនរៀល

19-05-2017 (1) 19-05-2017 (2) 19-05-2017 (3) 19-05-2017 (4)




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល

ដីឡូលេខ ០២៨៣០ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សារអេឡិចត្រូនិច : cpp.kandal@gmail.com, គេហទំព័រ : www.kandal.org.kh Fax: ០២៣៨៨៥៨២៧